WM Water Filter ដឹកជញ្ជូនគ្រប់ខេត្តក្រុងទូទាំងប្រទេសកម្ពុជា។ គោលការណ៍ចែកចាយជាក់លាក់របស់ WM Water Filter មានដូចខាងក្រោម៖

១. គោលការណ៍អនុវត្ត

អតិថិជនទាំងឡាយណាដែលទិញផលិតផលចម្រោះទឹកនៅលើគេហទំព័រ www.wmwaterfilter.com ហើយត្រូវការការដឹកជញ្ជូនទៅដល់ផ្ទះដោយផ្ទាល់។

២. ទម្រង់នៃការអនុវត្ត

– សម្រាប់អតិថិជននៅក្នុងតំបន់រាជធានី “ភ្នំពេញ” និងទីក្រុង “តាខ្មៅ” WM Water Filter សូមផ្តល់ជូនការដឹកជញ្ជូន និងតំឡើងដោយឥតគិតថ្លៃ។
– បន្ថែមពីលើករណីដឹកជញ្ជូនដោយមិនគិតថ្លៃខាងលើ ករណីក្រៅពីនោះនឹងត្រូវគិតថ្លៃដឹកជញ្ជូនតាមតារាងតម្លៃដឹកជញ្ជូនរបស់អ្នកដឹកជញ្ជូនភាគីទី ៣ ឬតាមតារាងតម្លៃរបស់ WM Water Filter ។ ការចំណាយនេះនឹងត្រូវបានជូនដំណឹង និងបញ្ជាក់ដោយ WM Water Filter ដល់លោកអ្នកមុនពេលធ្វើការទូទាត់ បន្ទាប់មក WM Water Filter នឹងបន្តដឹកជញ្ជូនទំនិញជូន។

៣. ពេលវេលាដឹកជញ្ជូន

– ពេលវេលាដឹកជញ្ជូននឹងចំណាយពេលចាប់ពី ១-៥ ថ្ងៃអាស្រ័យទៅលើចម្ងាយផ្លូវនៃការដឹកជញ្ជូន។
– ក្នុងករណីមានប្រធានស័ក្តិមួយចំនួន WM Water Filter អាចនឹងពន្យាពេលការដឹកជញ្ជូន ដោយសារលក្ខខណ្ឌនៃឧបទ្ទវហេតុដូចជាអាកាសធាតុមិនល្អ ស្ថានភាពចរាចរណ៍មិនអំណោយផល ការខូចរថយន្តនៅលើផ្លូវដឹកជញ្ជូន បញ្ហាក្នុងដំណើរការដឹកជញ្ជូន។
– ខណៈពេលដែលកំពុងរង់ចាំទទួលទំនិញ ប្រសិនបើអ្នកមានចម្ងល់អំពីព័ត៌មានពីការដឹកជញ្ជូន សូមទាក់ទងមកកាន់ WM Water Filter តាមរយៈ Hotline 070 635 588 សម្រាប់ជំនួយ។

៤. ទំនួលខុសត្រូវចំពោះទំនិញដឹកជញ្ជូន

– សេវាកម្មដឹកជញ្ជូនដែលកំណត់ដោយ WM Water Filter នឹងទទួលខុសត្រូវទាំងស្រុងចំពោះទំនិញ និងហានិភ័យដូចជាការបាត់បង់ ឬខូចខាតទំនិញកំឡុងពេលដំណើរការដឹកជញ្ជូន។
– លោកអ្នកអាចត្រួតពិនិត្យទំនិញមុនពេលទទួល។ ប្រសិនបើឃើញទំនិញខូច កោស បែកបាក់ ស្នាមប្រេះ ឬមិនត្រឹមត្រូវ សូមចុះហត្ថលេខាដើម្បីបញ្ជាក់ពីស្ថានភាពទំនិញជាមួយបុគ្គលិកដឹកជញ្ជូន ហើយជូនដំណឹងភ្លាមៗទៅកាន់ភ្នាក់ងារសេវាកម្មអតិថិជនតាមរយៈខ្សែទូរស័ព្ទបន្ទាន់របស់ WM Water Filter ។
– បន្ទាប់ពីលោកអ្នកបានចុះហត្ថលេខាទទួលទំនិញដោយមិនចាំបាច់ធ្វើកំណត់ចំណាំ ឬមតិយោបល់អំពីទំនិញ។ WM Water Filter មិនទទួលខុសត្រូវចំពោះសំណើរសងទំនិញត្រលប់មកវិញទេ ដោយសារការខូចខាត កោស ការបែកបាក់ ស្នាមប្រេះ ឬទំនិញមិនត្រឹមត្រូវ ។ល។ ពីលោកអ្នកនៅពេលក្រោយ។
– ប្រសិនបើសេវាកម្មដឹកជញ្ជូនត្រូវបានកំណត់ និងជ្រើសរើសដោយលោកអ្នកនោះ។ លោកអ្នកនឹងទទួលខុសត្រូវចំពោះទំនិញ និងហានិភ័យដូចជាការបាត់បង់ ឬខូចខាតទំនិញក្នុងអំឡុងពេលដំណើរការដឹកជញ្ជូនដោយខ្លួនឯង។ អតិថិជននឹងទទួលខុសត្រូវចំពោះការដឹកជញ្ជូន និងការខាតបង់ដែលពាក់ព័ន្ធប្រសិនបើមាន។

៥. ការប្តេជ្ញាចិត្ត

– WM Water Filter នឹងដឹកជញ្ជូនគ្រប់ខេត្តក្រុងទូទាំងប្រទេសជាមួយនឹងក្រុមការងារបច្ចេកទេស និងដឹកជញ្ជូនប្រកបដោយវិជ្ជាជីវៈ។ យើងខ្ញុំក៏បានសហការជាមួយភ្នាក់ងារដឹកជញ្ជូនដែលមានជំនាញវិជ្ជាជីវៈ និងល្បីឈ្មោះនៅក្នុងប្រទេសដូចជា J&T, Virak Buntham… ដើម្បីធានាថាទំនិញមានសុវត្ថិភាព និងដឹកជញ្ជូនទាន់ពេលវេលាដល់អតិថិជន។
– សម្រាប់មតិយោបល់ ឬសំណូមពរផ្សេងៗ សូមទាក់ទងមកយើងខ្ញុំតាមរយៈ Email: wmwaterfilter@gmail.com ឬទូរស័ព្ទមកកាន់ Hotline: 070 635 588

យើងខ្ញុំរីករាយក្នុងការបម្រើអតិថិជន!